(ខេត្តបាត់ដំបង)៖ កាលពីវេលាម៉ោង០២រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក មានករណីឃាតកម្មដ៏សាហាវមួយកើតឡើង បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ។
ជនដៃដល់ឈ្មោះ ជា ចន អាយុ៥៧ឆ្នាំ រីឯជនរងគ្រោះដែលស្លាប់ឈ្មោះគង់ កែវ អាយុ៥៧ឆ្នាំ ទាំង២នាក់ មានទីលំនៅក្នុងភូមិ-ឃុំខាងលើ ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ ពីដំបូងដោយសារជនរងគ្រោះដែលស្លាប់ គឺជាមនុស្សសរសៃប្រសាទ បានចូលមកកាប់ជនសង្ស័យនៅក្នុងផ្ទះមុន បណ្តាលឱ្យរងបួសយ៉ាងដំណំគឺត្រង់ ពោះនិងក្បាល ទើបត្រូវជនសង្ស័យយកពូថៅទៅកាប់ជនរងគ្រោះវិញរហូតស្លាប់តែម្តង ។
ទោះបីជាយ៉ាងណាក៏ដោយ ហេតុការណ៍ទាំងនេះ គឺនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែនៅសុខៗជនរងគ្រោះបានចូលទៅកាប់ជនដៃដល់មុន ទើបបង្កទៅជារឿងនេះតែម្តង ។ បច្ចុប្បន្ន ជនដៃដល់ត្រូវបាននគរបាលឃាត់ខ្លួន និងយកទៅព្យាបាលនៅមណ្ឌលសុខភាពឃុំពេជ្រចិន្តា ។

Post a Comment